ការបើកបវេសនកាល គ្រប់កម្រិតឧត្តមសិក្សានៅសាកលវិទ្យាល័យឥន្រ្ទវិជ្ជា (UI) សាខាខេត្តសៀមរាប,,, នាវេលាម៉ោង ៨=០០នាទីព្រឹក ថ្ងៃអាទិត្យ
ទី ២៣ ខែមករា ឆ្នាំ ២០២២ សាកលវិទ្យាល័យឥន្រ្ទវិជ្ជា (UI) បានប្រារព្វពិធីបើកបវេសនកាលឆ្នាំសិក្សា២០២១~២០២២ នៃថ្នាក់បណ្ឌិត ជំនាន់ទី៦ វគ្គ១ ឯកទេសរដ្ឋបាលសាធារណៈ វិទ្យាសាស្រ្តបាយ និងនីតិសាស្រ្ត ។
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស រដ្ឋបាលសាធារណៈ វិទ្យាសាស្រ្តនយោបាយ និងនីតិសាស្រ្ត និងថ្នាក់បរិញ្ញាបត្រ ជំនាន់ ១៦ វគ្គ១ និងបរិញ្ញាបត្ររង ជំនាន់ទី ១៤ វគ្គ១ លើមហាវិទ្យាល័យទាំង ៨ ( នីតិសាស្រ្ត, មនុស្សសាស្រ្ត និង
វិទ្យាសាស្រ្តនយោបាយ, ពាណិជ្ជកម្ម និងវិទ្យាសាស្រ្តសេដ្ឋកិច្ច, បច្ចេកវិទ្យា និងគណិតវិទ្យអនុវត្តន៍, ភាសាបរទេស, វិទ្យាសាស្រ្តអប់រំ, សណ្ឋាគារ និងទេសចរណ៍, កសិកម្ម និងអភិវឌ្ឍន៍ជនបទ) នៅទីតាំងសាកលវិទ្យាល័យឥន្រ្ទវិជ្ជា សាខាសៀមរាប ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកល
វិទ្យាល័យឥន្ទ្រវិជ្ជា(UI) និងលោកបេក្ខបណ្ឌិត ញ៉ែម បូរី សាកលវិទ្យាធិការរង ទទួលបន្ទុកនាយកសាខា និង ព្រះសទ្ធម្មប្បកាសនី តាត មហាទី សាកលវិទ្យាធិការរង ទទួលបន្ទុកនាយករងសាខា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ខេត្តសៀមរាប ,,,។