អំពីយើងខ្ញុំ

សាកលវិទ្យាល័យឥន្រ្ទវិជ្ជា គឺជាសាកលវិទ្យាល័យដែលផ្តល់នូវពហុពុទ្ធិ ទេពកោសល្យ វិជ្ជាជីវៈ និងសីលធម៌ដល់និស្សិតលើគ្រប់វិស័យក្នុងផ្នែកវប្បធម៌សង្គមសេដ្ឋកិច្ច និង​ វិទ្យាសាស្រ្តដើម្បីអភិវឌ្ឍធនធានមនុស្សនៅក្នុងសង្គមជាតិ។ ដោយហេតុថាមាតាបិតាខែ្មរទាំងឡាយ កំពុងរៀបចំអនាគតកូនចៅរបស់ខ្លួនឱ្យទទួលបាននូវការអប់រំមានកម្រិតខ្ពស់ ពីសាលារៀនគ្រប់ភូមិសិក្សានូវ សមត្ថភាព ចំណេះដឹង វិជ្ជាជីវៈ និងគុណធម៌​។

ដូច្នេះបេសកកម្មចម្បង របស់សាកលវិទ្យាល័យឥន្រ្ទវិជ្ជា (UI) គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយ ចំណេះដឹងសមត្ថភាពពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសប់ និងឈ្លាសវៃ ដើម្បីគុណភាព និងឧត្តមភាពក្នុងការប្រកួតប្រជែងទីផ្សារការងារ។

សាកលវិទ្យាល័យឥន្រ្ទវិជ្ជា ត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជាតាមអនុក្រឹត្យលេខ៣០ អនក្រ. បក ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ ដោយសហការជាមួយក្រសួងស្ថាប័នរដ្ឋសាកលវិទ្យាល័យនានាក្នុងនិងក្រៅប្រទេស។ កម្មវិធីសិក្សា និងបង្រៀនជាខេមរភាសា និង ភាសាបរទេសនានា ដល់និស្សិតថ្នាក់ បរិញ្ញាប័ត្ររង បរិញា្ញប័ត្រ បរិញ្ញាជាន់ខ្ពស់ និង បណ្ឌិត ដើម្បីបង្កភាពងាយស្រួលក្នុងការសិក្សាស្រាវជ្រាវកម្រិតខ្ពស់សំដៅរួមចំណែកអភិវឌ្ឍប្រទេសអោយទាន់យុគសម័យសកលភារូបនីយកម្ម និង បច្ចេកវិទ្យាព័ត៌មាន៕