ពិធីការពារគម្រោងស្រាវជ្រាវបឋមថ្នាក់បណ្ឌិតរបស់បេក្ខជន ហេង ប៊ុនណា និស្សិតថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា
រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៧៖៤៥នាទីព្រឹក នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវបឋមថ្នាក់បណ្ឌិតជូន៖
– បេក្ខជន៖ ហេង ប៊ុនណា ភេទប្រុស
– ឯកទេស៖ នីតិសាធារណៈ ជំនាន់ទី៥ វគ្គ២
– ប្រធានបទ៖ យន្តការគតិយុត្តអាជ្ញាធរសវនកម្មជាតិ
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ឡាច សំរោង ជាសាស្រ្តាចារ្យណែនាំគោល និង បណ្ឌិត ឈន វឿន ជាសាស្រ្តាចារ្យណែនាំរង
សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិតសភាចារ្យ សោម សុមុនី (ប្រធានគណៈកម្មការ)
២. បណ្ឌិត ស៊ុ ឈុំឡុង (សាស្ត្រាចារ្យវាយតម្លៃទី១)
៣. បណ្ឌិត សាវ សុខ (សាស្ត្រាចារ្យវាយតម្លៃទី២)
៤. បណ្ឌិត សុន ឧត្តម (សាស្ត្រាចារ្យវាយតម្លៃទី៣)
៥. បណ្ឌិត ឡាច សំរោង (សមាជិក និងជាសាស្ត្រាចារ្យណែនាំគោល)
៦. បណ្ឌិត ឈន វឿន (សមាជិក និងជាសាស្ត្រាចារ្យណែនាំរង)
៧. បណ្ឌិត ព្រហ្ម វិចិត្រអក្ខរា (សមាជិក)
របៀបវារៈ៖
១. សម្របសម្រួលកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ប្រកាសបើកកម្មវិធីដោយប្រធានគណៈកម្មការ
៣. ការធ្វើបទបង្ហាញរបស់បេក្ខជនបណ្ឌិត
៤. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរនិងចម្លើយ)
៥. ការបូកសរុបលទ្ធផលវាយតម្លៃ និងប្រកាសលទ្ធផលដោយប្រធានគណៈកម្មការ
៦. ការប្តេជ្ញា និងមតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធី
៨. ថតរូបអនុស្សាវរីយ៍
សារបាននៃការរៀបចំពិធីការពារគម្រាងស្រាវជ្រាវបឋមថ្នាក់បណ្ឌិតរបស់បេក្ខជន ហេង ប៊ុនណា ដែលជានិស្សិតថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ឯកទេសនីតិសាធារណៈ ជំនាន់ទី៥ វគ្គ២ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបេក្ខជនបណ្ឌិតបានលើកយកប្រធានបទ “យន្តការគតិយុត្តអាជ្ញាធរសវនកម្មជាតិ” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារគម្រោងស្រាវជ្រាវបឋមថ្នាក់បណ្ឌិតនាពេលនេះ។
ជាលទ្ធផល គណៈកម្មការវាយតម្លៃបានផ្តល់នូវអនុសាសន៍ និងការណែនាំដែលជាធាតុចូល ដោយឱ្យបេក្ខជនធ្វើការពិភាក្សាជាមួយសាស្ត្រចារ្យណែនាំដើម្បីកែសម្រួលនូវចំណុចសំខាន់ៗ។
ជាចុងក្រោយ គណៈកម្មការបានផ្តល់នូវពិន្ទុល្អណាស់ និងឯកភាពសម្រេចឱ្យបេក្ខជន ហេង ប៊ុនណា បន្តនីតិវិធីសម្រាប់ឈានទៅរៀបចំពិធីការពារគម្រាងពិស្តារ(ប្លង់លម្អិត)ថ្នាក់បណ្ឌិតនាពេលបន្ទាប់៕