សូមអបអរសាទរ ពិធីសម្ពោធអគារសាកលវិទ្យាល័យឥន្រ្ទវិជ្ជា(UI) ទីតាំងសាខាខេត្តសៀមរាប

(សៀមរាប) នាថ្ងៃសុក្រទី ០៥ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព្រះពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២២ ក៏ស្របទៅនឹងទីវាខួបលើកទី៤៣ ថ្ងៃជ័យជម្នះ ០៧ មករា (១៩៧៩-២០២២) នៅទីតាំង
សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរៀប បានប្រារព្ធពិធីសម្ពោធអគារសាកលវិទ្យាល័យឥន្រ្ទវិជ្ជា(UI) និង ចែកវិញ្ញាបនបត្រជួនសិក្ខាកាម ចំនួន៧៨ នាក់/អង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរូមពីគណៈគ្រប់គ្រងសាកលវិទ្យាល័យន្រ្ទវិជ្ជា (UI )ជាច្រើនរូប ព្រមទាំងមានការចូលរួមពីស្ថាប័នមន្ទីរជុំវិញខេត្តជាច្រើនរូបផងដែរ ។

នៅក្នុងពិធីនេះផងដែរ ក៏មានការចូលរូមពីសិក្ខាកាមដែលត្រូវទទួលនូវវិញ្ញាបនត្រចំនួន ៧៨អង្គ/នាក់ នោង និងមកពី ស,ស,យ,ក ជាច្រើនរូបផងដែរ ។

ឯកឧត្ដម ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា រូបខ្ញុំផ្ទាល់ពិតជាមានកិត្តិយសណាស់ ដែលសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) បានអញ្ជើញជាមក្នុងពិធីនាថ្ងៃនេះ។

លោកសាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ បានមានប្រសាសន៍ថា បច្ចុប្បន្នសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) មានការរីកចម្រើន និងពង្រីកនូវសាខាសាកលវិទ្យាល័យតាមខេត្តបានចំនួន៣(បី) ទីតាំងបន្ថែមទៀតផងដែរគឺ៖ សាខាសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) ខេត្តបាត់ដំបង សាខាសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) ខេត្តសៀមរាប និងសាខាសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) ខេត្តកំពត។

លោកសាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ បានមានប្រសាសន៍បន្ថែមថា ក្រោមការខឹតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យល្អៗ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) ពិតជាមានការរីកចម្រើន និងមាននិស្សិតចុះឈ្មោះចូលរៀនយ៉ាងច្រើនគួរឱ្យកត់សម្គាល់លើគ្រប់កម្រិត ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឥស្សរជន (មន្ត្រីរាជការវ័យចំណាស់) និងថ្នាក់បណ្ឌិត ៕

នាឱកាសបើកបវេសមកាលសិក្សាឆ្នាំថ្មី ២០២១-២០២២ សាកលវិទ្យាល័យ ឥន្ទ្រវិជ្ជា (UI) ផ្ដល់ជូនអាហារូបករណ៍១០០% ចំនួន ១៥០០កន្លែង ទាំង៤ ទីតាំង៖
-ទីតាំងគោលទី១ រាជធានីភ្នំពេញ
-សាខាទី២ ខេត្តបាត់ដំបង
-សាខាទី៣ ខេត្តសៀមរាប
-សាខាទី៤ ខេត្តកំពត ។

បេសកកម្មចម្បង របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងសមត្ថភាពធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយចំណេះដឹង សីលធម៌ គុណធម៌ សមត្ថភាពពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសព្វនិងឈ្លាសវៃ ដើម្បីគុណភាព ឧត្ដមភាព ក្នុងការប្រកួតប្រជែងការងារ និងបម្រើសង្គមជាតិឲ្យមានការរីកចម្រើនឥតឈប់ឈរ ។

សូមអរគុណសន្តិភាព !
មានសន្តិភាព ទើបមានការអភិវឌ្ឃ !!
សន្តិភាពជាឆ្អឹងខ្នងនៃវិស័យសិក្សាធិការជាតិ!!!

អត្ថបទដែលជាប់ទាក់ទង